ទន្ទេញឲ្យចាំទៅណា !
ពោធិបក្ខិយធម៌៣៧ប្រការ
ប្រែថា ធម៌មានចំណែកក្នុងការត្រាស់ដឹង
១ សតិប្បដ្ឋាន៤
២ សម្មប្បធាន៤
៣ ឥទ្ធិបាទ៤
៤ ឥន្ទ្រិយ៥
៥ ពលះ៥
៦ ពោជ្ឈង្គះ៧
៧ អដ្ឋង្គិកមគ្គ៨
សូមអនុមោទនា ! ព្រះធម៌ត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធជាទីពឹងនៃលោក !
នេះជាឪសថទិព្វសម្រាប់ព្យាបាលកាយចិត្ត ព្យាបាលទុក្ខសោករោគភ័យក្នុងលោក ពាក្យធម៌មានបារមីធម៌ សូមរក្សាស័ព្ទបាលីដើមលុះអវសាន្តព្រះសាសនា ! ។
ព្រះធម៌ជានាវាចំលងសត្វដែលនៅមានជានិច្ចនៅឡើយ ស្រេចហើយតែសត្វ តើចង់ឆ្លងឬទេ ? បើមិនចង់ឆ្លងទេនៅទៀតទៅ ! មិនមែនជាទោសរបស់នាវាទាំងមិនមែនជាទោសរបស់សត្វដែលមិនទាន់ឆ្អែតនឹងការកើតចាស់ឈឺស្លាប់ សេចក្តីព្រាត់ប្រាស់និងទុក្ខព្រួយ ។ ធម៌នេះអព្យាក្រិត មិនមានការអូសទាញ មិនមានការប្រកាន់វណ្ណះជាតិសាសន៍ពណ៌សំបុរអ្វីទាំងអស់ ។
អកុសលកម្មបទ១០(ការប្រព្រឹត្តិអំពើអាក្រក់១០យ៉ាង) មានតាម កាយកម្មបី វចីកម្ម៤ មនោកម្មបី ។ អកុសលកាយកម្មបី គឺ ការសម្លាប់១ ការលួចឆក់ប្លន់១ ការប្រព្រឹត្តិខុសក្នុងកាម១ ។
អកុសលវចីកម្ម៤ គឺ ពោលពាក្យកុហក់១ ចាក់រុកស៌កសៀតឲ្យគេបែកបាក់គ្នា១ ពោលពាក្យទ្រគោះបោះបោកជេរប្រទេច១ ពោលពាក្យរោយរាវអត់ប្រយោជន៍១ ។អកុសលមនោកម្មបី គិតរំពៃចង់បានទ្រព្យគេ១ គិតគំគួនប៉ុនប៉ងសងសឹក១ គំនិតយល់ខុសហើយប្រកាន់ថាត្រូវ១ ។ ផ្ទុយមកវិញកុសលកម្មបទ១០ គឺជាវិន័យមួយបែបទៀត តំរូវតាមអាធ្យាស្រ័យសត្វ ៕

