ធម្មជាតិមិនល្អរបស់មនុស្សដែលគ្មានការភ្ញាក់រលឹកគឺការទើសចិត្ត
តែទើសចិត្តហើយតែងព្យាយាមតាមចាប់កំហុស ហេតុនេះបើគេទើសយើងហើយដើរចេញទៅ ទោះនៅខំធ្វើល្អប៉ុណ្ណាក៏គ្មានតំលៃដែរ ។ មនុស្សដែលមានស្មារតីភ្ញាក់រលឹក តែងគិតមានហេតុផល មិនកាន់ជើងខ្លួនឯង ចេះថ្កោលទោសខ្លួនឯង ហ៊ានការពារសេចក្តីល្អរបស់អ្នកដទៃ ។ ព្រះធម៌គឺជាមេរៀនផ្លាស់ប្តូរផ្នត់គំនិត មិនមែនជាកម្មវត្ថុសម្រាប់ថ្វាយបង្គំសុំពរជ័យនោះទេ អ្នកមានបញ្ញាយល់ធម៌ ចាក់ធ្លុះធម៌ មិនមែនផ្លាស់ប្តូរក្នុងមុំ១៨០ទេ គឺផ្លាស់ប្តូរមុំ៣៦០ ដឺក្រេ ។

