ប្តីប្រពន្ធ

L

ប្តីប្រពន្ធទាស់គ្នា ព្រោះតែទាមទារក្តីស្រឡាញ់ពីគ្នា ម្នាក់ៗចាំមើលបំណាំគ្នា ចាំឲ្យគេធ្វើមកលើខ្លួនមុនបានខ្លួនធ្វើតាមក្រោយ ខ្ញុំនឹងផ្តល់ក្តីស្រឡាញ់ឲ្យអ្នក លុះត្រាតែអ្នកផ្តល់វាឲ្យខ្ញុំជាមុនសិន ។ មិននាំគ្នាគិតថាកាលពីមុនតើបានជួបគ្នាដោយក្តីស្រឡាញ់ ឬ ដោយក្តីស្អប់ ? នាំគ្នាគិតថាខំរៀបការដើម្បីឲ្យបានសុខ ដល់ការហើយនាំគ្នាដេកកើតទុក្ខដដែលមិនដឹងជាខំរៀបការនឹងគ្នាធ្វីអី ? ឲ្យគេលំបាកដោយសារឯងអស់មួយស្រុក ។ ទីបំផុតការចង់ឈ្នះចង់ចាញ់គ្នា ឈានទៅដល់ការនាំគ្នាទាញព្រ័ត្រឲ្យគេមើលរាល់ថ្ងៃ ទល់ថ្ងៃស្លាប់រៀងខ្លួន ព្រោះតែមិនដឹងថា មុននឹងទទួលបានអ្វីមួយ គេត្រូវមានការបាត់បង់ជាមុនសិន (បើអ្នកបានទទួលអ្វីមួយ នោះគឺមកពីអ្នកបានឲ្យអ្វីនោះទៅគេជាមុន) ។ រឿងរ៉ាវក្នុងលោកនេះគឺមិនជាប់ទាក់ទងនឹងអ្នកដទៃឡើយ វាទាក់ទងលើខ្លួនយើងតែម្នាក់គត់ ទាក់ទងនឹងអ្វីដែលយើងកំពុងមានអារម្មណ៍នឹកគិត ហើយប្រតិកម្មចេញទៅ និងការទទួលបានមកវិញ ។ ព្រោះហេតុនេះទើបការប្រៀនប្រដៅបង្រៀនឲ្យចេះអប់រំតែខ្លួនឯង ជាជាងការដេញតាមអប់រំអ្នកដទៃ ។

Comments