ស្រុកព្រៃនប់៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទីរសៀល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចក្នុងផ្ទះ ក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤ នាក់:
១/ ឈ្មោះ គឹម សុង ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ថ្នាំចំនួន០២កញ្ចប់)។ ២/ ឈ្មោះ មាគ ឃន ភេទប្រុស អាយុ៥៧ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(មុខសញ្ញាចាស់ទើបចេញពីពន្ធនាគា មិនរាងចាល មានថ្នាំចំនួន០២កញ្ចប់)។
៣/ឈ្មោះ សោម សុផា ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤/ឈ្មោះ អុឹម សូនី ភេទប្រុស អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤ កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០២ គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលនៃអធិការស្រុកព្រៃនប់ កំពុងកសាងសំណុំរឿងបន្តតាមនិតិវិធីច្បាប់ ៕


