ហេតុនាំឲ្យកើតលោភៈមាន
១-បដិសន្ធិដោយកម្មក្នុងភពមុនសំបូរលោភៈមិនបានលះបង់ ចូលចិត្តសប្បាយប្រាថ្នាច្រើន។
២-ជួបតែអារម្មណ៍ល្អ(ឥដ្ឋារម្មណ៍)មិនបានកំណត់ដឹងថាអ្វីៗមិនទៀង។
៣-សំគាល់ថាស្អាត(សុភៈសញ្ញា)សប្បាយពេញចិត្ត។
ទើបការសម្រួមនិងការចេញចាកផ្ទះគឺជាកិច្ចសំខាន់ណាស់ក្នុងការបដិបត្តិកំចាត់កិលេសចេញចាកទុក្ខ(កាត់បន្ថយការជួបដោយការពេញចិត្ត)។ ភិក្ខុក្នុងសាសនានេះចូលកាន់ព្រៃស្ងាត់ឬផ្ទះស្ងាត់ តាំងកាយឲ្យត្រង់បែរមុខតម្រង់ឆ្ពោះព្រះកម្មដ្ឋាន ! (ឥន្ទ្រិយសំវរៈនិងនេក្ខម្មៈគឺជាអាវុធដ៏មុតស្រួចក្នុងការកំចាត់កិលេស) ហេតុនេះអ្នកប្រតិបត្តិធម៌នៅក្នុងផ្ទះ កម្រជូបចិត្តស្ងប់ណាស់ព្រោះយើងសន្សំហេតុមិនគ្រប់។

