អ្នកអនុវត្តសមាធិជាប្រចាំ

L

ពួកបស្ចឹមប្រទេសតែងនាំគ្នានិយាយថា ពុទ្ធសាសនាប្រដៅមនុស្សឲ្យគេចពីការងារយករួចខ្លួន ផ្តាច់ខ្លួនចេញពីសង្គម គេមិនដឹងថា តាមពិតមនុស្សចិត្តមានលំនឹង(Well-Balanced) ធ្វើការងារបានល្អជាងមនុស្សដែលមានចិត្តច្របូកច្របល់រាយមាយនោះទេ ។ អ្នកអនុវត្តសមាធិជាប្រចាំ តែងមានការអត់ធន់ក្នុងការងារ គំនិតមានហេតុផល មានមេត្តា មិនច្រណែនឈ្នានីសគ្នា គេយកការងារនិងការរស់នៅគឺជាការបដិបត្តិព្រះធម៌ធ្វើជាម្លប់របស់ចិត្តយ៉ាងគត់មុត ។ ចិត្តដែលរួចផុតពីរលកគំនិត ដែលបង្កើតជាភាពកំសត់ ភាពមួរម៉ៅក្តៅក្រហាយ ការរំជួលចិត្តនិងចេតនាមិនល្អផ្សេងៗ ចិត្តប្រភេទនេះមិនចាំបាច់ត្រូវការស្វែងរកខ្លួនឯងក្នុងភាពអំនួតឡើយ វាបំពេញការងារបានល្អណាស់ ! ។

Comments