រូបមន្តជីវិត ៖វិធីប្រើមនោមយិទ្ធិ(Pouvoir de volontaire) ក្នុងវិជ្ជា៨ប្រការរបស់ព្រះពុទ្ធ!
នៅពេលដែលគេត្រូវប្រឈមមុខជាមួយនឹងភាពមិនប្រាកដប្រជាក្នុងការដោះស្រាយបញ្ហាមានលាយឡំដោយការភ័យខ្លាច ការភាន់ច្រឡំ ចូរសម្រាកហើយដកដង្ហើមយ៉ាងទន់ភ្លន់ ជំរះចិត្តពីការសង្ស័យ ការភ័យខ្លាច ការតានតឹងក្នុងចិត្ត កំហឹងនិងការស្អប់ខ្ពើមឲ្យអស់។បិទភ្នែកហើយឧទ្ទិសដ្ឋានចិត្ត សូមឲ្យបញ្ញាបង្កឡើងក្នុងចិត្តហើយចូលមករកអ្នក ! បញ្ញាពិតមិនតំរូវឲ្យមានការគិតសុាំញ៉ាំ ស្មុគ្រស្មាញម្តងហើយម្តងទៀត តាមទំរង់រ៉ាំរ៉ៃ ឬ វិភាគលើទិន្នន័យដែលនាំឲ្យមានការលំបាកនិងការឈឺចាប់នោះទេ ចូររក្សាចិត្តឲ្យស្ងប់ ! ទុកឲ្យគំនិតដ៏សំងាត់មួយ(បកតិចិត្ត ឬ អភិញ្ញាចិត្ត ឬ Subconscious )ចូលមកវិភាគលើបទពិសោធជីវិតដែលខ្លួនមានស្រាប់ និង បូកសារុបផ្ទៀងផ្ទាត់ជាមួយទិន្នន័យពីខាងក្រៅ(តាមហ្រ្វេកង់រលកសញ្ញា) វាដូចជាវេទមន្តអញ្ចឹង ! ចម្លើយមួយត្រូវបានផុសឡើង ទោះបីជាមិនល្អឥតខ្ចោះ ក៏វាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថានភាពយើងដែរ។ ចូរធ្វើសមាហរណកម្មឲ្យវាក្លាយជាបញ្ញាជីវិតប្រចាំថ្ងៃ ដើម្បីជួយយើងគ្រប់ការលំបាកនៅពេលយើងត្រូវការចម្លើយដោះស្រាយបញ្ហាណាមួយ ។ រៀនជឿទុកចិត្តវាដោយមិនចាំបាច់មានសំណួរ អ្នកនឹងក្លាយទៅជាមនុស្សដែលមានភាពរីករាយជាងគេ នៅក្នុងលោកនេះ ! ។

