ធម្មធាតុ ! គឺជាបរិដ្ឋានបរិយាកាសដែលជួយបំពេញធាតុឲ្យរាងកាយយោគាវចរបដិបត្តិធម៌ឆាប់បានទទួលចិត្តបរិសុទ្ធឬចិត្តស្ងប់ ។ បរិយាកាសដែលសំបូរឋាមពល ដី ទឹក ភ្លើង ខ្យល់ ដើរស្មើគ្នារមែងជួយធ្វើឲ្យដី ទឹក ភ្លើង ខ្យល់ ខាងក្នុងរាងកាយឆាប់រត់ស្មើងាយធ្វើឲ្យចិត្តចុះស្ងប់ល្អយ៉ាងលឿន ។ ព្រះពុទ្ធមិនដែលគង់ក្រោមដើមឈើមួយដើមបានពីរយប់ទេ គឺដើម្បីស្រូបយកធម្មធាតុផង ដើម្បីប្រោសសត្វលោកផង ។ ទីណាដែលបានជួបអារម្មណ៍ល្អ មានន័យថា ចេតសិកល្អៗកើតឡើង ទីនោះហៅថា ជាទីសប្បាយរបស់អ្នកប្រតិបត្តិធម៌ ! ទីនោះហើយដែលព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយទ្រង់ញញឹម ! ។ ប៉ុន្តែគេក៏មិនត្រូវធ្វេសប្រហែសឲ្យចាញ់បោកកិលេស ម៉្ងៃៗស្វែងរកតែកន្លែងល្អនោះទេ ព្រៃជ្រៅពេកអាចគ្រោះថ្នាក់ដោយសារសត្វសាហាវឬចោរខ្មួញ ឬ អមនុស្សកាចៗ ជិតស្រុកភូមិពេក មានការរំខាន ទាំងសម្លេង ទាំងការរំខានពីមនុស្ស ត្រឹម៥០០ជួរធ្នូគឺជាការស្រេច ! ។

