ដើម្បីឲ្យគេចេះជួយខ្លួនឯងឲ្យបានពេញលេញ ?

L

តើគេអាចដោះលេខកូដក្នុងខួរក្បាលមនុស្សដែលមិនចេះជួយខ្លួនឯងឲ្យមានសន្តិភាពចិត្តឬចិត្តស្ងប់ បានដោយរបៀបណា ? ដើម្បីឲ្យគេចេះជួយខ្លួនឯងឲ្យបានពេញលេញ ? ។ រឿងនេះមិនធម្មតាទេ ព្រោះជាថ្វីដៃកម្ម បើតាមវិទ្យាសាស្ត្រគឺកំរិតជាតិដូប៉ាមីនដែលខួរក្បាលគ្នាផលិតមកបានតែប៉ុណ្ណឹង នាំឲ្យគិតបានតែរឿងអវិជ្ជមាន គិតដដែលៗបានតែអញ្ចឹង(ត្អូញត្អែរ កំសត់ តូចចិត្ត ឈឺចាប់ ឆេវឆាវ ...) ផ្លាស់ប្តូរមិនបាន ចាំបាច់ត្រូវតែប្រើថ្នាំជួយ ។ តាមផ្លូវធម៌គឺត្រូវតែអនុវត្តបច្ចេកទេស ទាន(នាំធ្វើអំពើល្អ ដើម្បីផ្លាស់ប្តូរទម្លាប់) សីល(កំចាត់អារម្មណ៍អាក្រក់) ភាវនា(ដើម្បីផ្លាស់ប្តូរផ្នត់គំនិត ផ្លាស់ប្តូរជំរៅចិត្ត) និងការស្តាប់ធម៌ឲ្យយល់ ។ វិធីនេះព្រះពុទ្ធបានប្រើដើម្បីជួយស្រោចស្រង់សត្វលោកពីអន្លង់ទុក្ខបានច្រើនរាប់មិនអស់ ប៉ុន្តែក៏នៅមានលក្ខ័ណ្ឌមួយដែរគឺ សត្វដែលមានឧបនិស្ស័យតែប៉ុណ្ណោះ ទើបអាចធ្វើតាមបាន ។ ទីបំផុតព្រះអង្គនៅតែប្រើពាក្យថាៈ សត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន !

Comments