អនិច្ចសញ្ញា គប្បីពិចារណារឿយៗពីខន្ធ៥មិនទៀង

L

អនិច្ចសញ្ញា គប្បីពិចារណារឿយៗពីខន្ធ៥មិនទៀង មិនទៀងព្រោះកើតឡើងហើយតែងតែចាស់ តែងតែឈឺ តែងតែស្លាប់ តែងតែត្រូវការកើតរលត់បៀតបៀនរឿយៗ ។ មិនទៀងព្រោះកើតឡើងហើយមិនអាចតាំងនៅក្នុងសភាពដើមបាន តែងប្រែប្រួលផ្លាស់ប្តូរទៅរកការចាស់ ឈឺស្លាប់ មិនអាចឃាត់ឃាំងបានឡើយ ។ រូបនេះនឹងត្រូវជរា ព្យាធិនាំយកទៅប្រគល់ឲ្យមច្ចុរាជនៅពេលខាងមុខមិនអាចគេចជៀសបាន រូបរស់នៅពឹងតែខ្យល់ដង្ហើម ខ្យល់ចូលមិនចេញក៏ស្លាប់ ខ្យល់ចេញមិនចូលក៏ស្លាប់ រូបស្លាប់គ្រប់ខ្យល់ដង្ហើមចេញចូល ។ រូបំអនិច្ចំ វេទនាអនិច្ចំ សញ្ញាអនិច្ចំ សង្ខារអនិច្ចំ វិញ្ញាណអនិច្ចំ អ្វីៗសុទ្ធតែប្រែប្រួលមិនទៀង ។ តើគួរទេ ខំស្រឡាញ់ស្អប់របស់ដែលមិនទៀង ស្រឡាញ់ស្អប់ របស់កើតរលត់ យើងក៏កើតរលត់ គេក៏កើតរលត់ លោកនេះមិនមានសត្វបុគ្គល មិនមានតួខ្លួន មានតែវិបាករបស់កម្មរុញតៗមិនមានទីបំផុត គួរឲ្យសង្វេកពន់ពេកណាស់ ! មានត្រឹមតែឧបេក្ខាចិត្តចំពោះរាល់សង្ខារដែលកំពុងតែប្រែប្រួលកើតរលត់គឺគ្រប់គ្រាន់ហើយ ។

Comments