បើគ្មានបុរសម្នាក់នេះប្រហែល Justin Bieber គ្មានវាសនាក្លាយជាតារាល្បីលំដាប់ពិភពលោកនោះទេ
ពីកុមារភាព Justin គឺជាក្មេងប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ គាត់តែងចំណាយពេលជាច្រើននៅជាមួយម្តាយ និងជីដូនជីតារបស់គាត់។ ហើយពេលវេលាមួយផ្នែកទៀត គាត់បានប្រើប្រាស់វាដោយផ្តោតទៅលើតន្ត្រី និងការលេងកីឡាជិះស្គីវាយកូនហ្គោលើទឹកកក។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រួសារបស់ Justin ព្រួយបារម្ភនោះគឺ ក្មេងប្រុសម្នាក់នេះមានភាពឈ្លក់វង្វេងខ្លាំងជាមួយតន្រ្តី និងកីឡា រហូតឈប់ចូលសាលា។
ដោយមើលឃើញនិស្ស័យ និងទេពកោសល្យពីកំណើតរបស់កូនប្រុសម្តាយ Justinក៏បាននាំគាត់ទៅចូលរួមក្នុងកម្មវិធី Local talent shows។ Justin ទទួលបានចំណាប់ថ្នាក់លេខពីរ នៅក្នុងការប្រឡងកម្មវិធីនោះ។ ម្តាយរបស់គាត់បានថតការប្រឡងទាំងស្រុង និងបាន Upload វានៅក្នុង Youtube។ វីឌីអូនោះបានទទួលការចាប់អារម្មណ៍ជាខ្លាំងពី Scooter Braun។
Braun គឺជាបុរសម្នាក់ដែលបានផ្លាស់ប្តូជោគវាសនារបស់ Justin ស្ទើទាំងស្រុង។ គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យពីធម្មជាតិនៃសំលេងរបស់ Justin ហើយគាត់ក៏ចាប់ផ្តើមគ្រប់គ្រង និងមើលការខុសត្រូវលើ Justin។ បន្ថែមពីនេះទៅទៀតនោះ គាត់គឺជាមនុស្សម្នាក់ដែលបានណែនាំ Justin ទៅកាន់វិស័យ Hollywood។
ក្នុងនោះផងដែរ ក៏មានតារាលេចធ្លោលំដាប់ពិភពលោកផ្សេងទៀតដែល Scooter Braun បានជួយជ្រុមជ្រែងរហូតទទួលបានភាពជោគជ័យដូចបច្ចុប្បន្នដូចជា Ariana Grande, The Black Eyed Peas, Karlie Kloss រួមទាំងបុគ្គលល្បីៗជាច្រើនផ្សេងទៀត៕

