សទ្ធា គឺជា
១.ការជឿលើកម្ម ឬអំពើដោយកាយ វាចា ចិត្ត ។
២.ការជឿលើវិបាក ឬផលរបស់អំពើដែលបានធ្វើរួចហើយ ។
៣.ការជឿថាសត្វទាំងឡាយមានកម្ម ឬអំពើជារបស់ខ្លួន និង
៤.ការជឿលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
សទ្ធាប្រៀបបានទៅនឹង Wi-Fi ដែលយើងមើលមិនឃើញរលកសញ្ញារបស់វាក៏ពិតមែន តែវាមានអំណាចភ្ជាប់យើងទៅនឹងអ្វីដែលយើងត្រូវការ...។ ការជឿជាក់មួយ ការព្យាយាមមួយ ការចេះត្រិះរិះពិចារណាពីហេតុផលមួយ អ្វីៗក៏អាចក្លាយទៅជាការពិតបានដែរ ។

