ជីវិតមួយនេះ

L

ជីវិតមួយនេះ បើគ្មានសមាធិ ក៏គ្មានចំណេះដឹងផ្នែកខាងក្នុងដោយខ្លួនឯងដែរ ហើយបើចេះក៏បានត្រឹមតែថាតាមគេ ឬទន្ទេញចាំមាត់ដូចសត្វសេក បើគ្មានការចេះដឹងដោយខ្លួនឯងពិតប្រាកដទេ ក៏គ្មានសមាធិច្បាស់លាស់ត្រង់ផ្លូវដែរ អាចជាសមាធិវង្វេងក្នុងព្រៃតណ្ហានិងទិដ្ឋិដែលជាសមាធិគ្រោះថ្នាក់ផងក៏ថាបាន ។
ដូច្នេះ​ហើយ អ្នក​ត្រូវ​ចាប់​ផ្តើមធ្វើសមាធិ ដើម្បី​ដឹង​ច្បាស់ថា​ អ្នក​ជាអ្នកណា អ្នកត្រូវការ​អ្វីពីជីវិត ? ។ អ្នក​មិន​អាច​ទៅ​ឆ្ងាយ​បាន ដោយ​មិន​ចាប់​ផ្ដើមពីទី​ជិត អ្នកមិនអាចរស់នៅដោយ​មិន​យល់​ពី​ដំណើរ​ការ​នៃ​ការ​គិត មិនយល់ពីអារម្មណ៍ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកនោះទេ ! អ្វីទាំងនេះមាននៅក្នុងសមាធិនេះឯង ។
ស្គាល់ទិសដៅមិនច្បាស់នាំឲ្យយឺតឬវង្វេងគោលដៅ ស្គាល់ទិសដៅច្បាស់ទើបរហ័សដល់គោលដៅ !

Comments