របាយការណ៍អង្គការសហប្រជាជាតិ ដែលទទួលបានពីអង្គការណាសា(NASA)បានបង្ហាញថា ៖ នៅឆ្នាំ២០៣០ ផែនដីនឹងទទួលកំដៅពីព្រះអាទិត្យដល់ទៅ៧០% ដែលសព្វថ្ងៃទទួល៥១% (ក្រៅពីនេះមានពពក និងព្រៃឈើទទួលយកហើយបំផ្លាតត្រឡប់ទៅវិញ) នោះតំបន់ជាច្រើនលើផែនដីនឹងឆេះដោយឯកឯង ដូចជានៅ អាហ្វ្រិក ឥណ្ឌា ចិន តំបន់ខ្លះនៅកាណាដា ។ ត្រឹមតែ៥១%សោះ យើងក្តៅចង់ខ្លោចទៅហើយ ចុះទំរាំ៧០%ទៀត តើនឹងទៅជាយ៉ាងណាទៅ ? សប្បាយនឹងជិះជាន់កាប់សម្លាប់ទាំងអស់គ្នាទៅណា ! រួមរស់ជាមួយគ្នាដោយសុខសន្តិភាពទៅមិនបានទេ នេះអញ ! នេះបស់អញ ! នេះមហាចេតិយទុកដាក់ផេះអញ ! ជិតដល់ពេលផែនដីត្រូវទូទាត់រុះរើសារជាថ្មីហើយ តើអ្នកមានអ្វីជាទីពឹងពិតប្រាកដហើយឬនៅ ? កុំរវល់តែយកអំពើអាក្រក់ មកប្រៀបធៀបជាមួយខ្លួនឯង មិនបាច់អន្ទះសារជាមួយមនុស្សអាក្រក់ទេ មនុស្សអាក្រក់មិនដែលចេះស្រឡាញ់ខ្លួនឯងឡើយ គេនឹងទទួលខុសត្រូវចំពោះអំពើរបស់គេជាមួយច្បាប់ធម្មជាតិទេ ! ពន្យល់កំហឹងខ្លួនឯងឲ្យបានល្អ រួចហើយបើកទ្វារទទួលយកម្លប់ចិត្តដើម្បីចាកចេញពីលោកនេះដោយសន្តិភាពចុះ ! ។

