កុំអស់សង្ឃឹម ! បើអ្នកអស់សង្ឃឹម ចូរមើលប្រវត្តិមនុស្សខ្លាំងទាំងនេះចុះ
១- នាង Marilyn Monro នាងបានទៅប្រឡងចំរៀង ត្រូវគណៈកម្មការតិះដៀលថា នាងជាសិល្បៈការិនីដែលគ្មានការគាំទ្រអស់មួយជីវិត ឲ្យនាងដូរមុខរបរទៅ ! នាងតស៌ូអភិវឌ្ឍសម្លេងទាំងយប់ទាំងថ្ងៃ ទីបំផុតនាងក្លាយជា Super start ដ៏ល្បីល្បាញ ។
២- លោក Lincol អតីតប្រធានាធិបតីអាមេរិច មកពីរៀនត្រូវគេបណ្តេញចេញពីផ្ទះជួល បរាជ័យក្នុងការរកសីុ៣ដង បរាជ័យក្នុងការឈរឈ្មោះបោះឆ្នោតរដ្ឋ៧ដង ទីបំផុតបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិច ។
៣- លោក Eminem ដោយសារគ្រួសារក្រីក្រ លោកត្រូវបោះបង់ចោលការសិក្សានៅវិទ្យាល័យ ដោយការអស់សង្ឃឹមក្នុងជីវិត លោកបានប្រើថ្នាំញៀនដើម្បីសំរន់ការស្រេកឃ្លានអាហារ រួចហើយបានព្យាយាមផ្តាច់ថ្នាំញៀនដោយខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួនអស់ពីរដងសឹងតែជួយសង្គ្រោះមិនទាន់ តស៌ូក្រោកឈរឡើងវិញ ត្រាតែក្លាយជាមនុស្សល្បីរបស់ប្រទេសជាតិ ។
សារុបមកតាមការសិក្សាពីប្រវត្តិមនុស្សខ្លាំងគេរកឃើញថា៖ ដើម្បីទទួលបានជោគជ័យ ត្រូវមានចំណេះដឹង ៥% ជំនាញ១៥% ការតស៌ូព្យាយាម ៨០% មនុស្សល្អសុទ្ធតែមានការប្រយុទ្ធជាមួយការផ្លាស់ប្តូរខ្លាំងណាស់ គេមិនដែលដេកត្រាំចាំភ័ព្វវាសនានោះទេ គេស៌ូស្លាប់ដោយការរើបំរះ ននះននាល មិនតាំងទុកខ្លួនក្នុងភាពអវិជ្ជមានឡើយ ។ បើអ្នកបានជួបស្ថានភាពលំបាក ចូរកុំមានការភ័យខ្លាច ព្រោះនៅទីបំផុតអ្នកគង់តែទទួលបានជោគជ័យទេ ! ខាំមាត់ ព្យាយាមឆ្ពោះទៅមុខជានិច្ច នេះជាអាថ៌កំបាំងនៃការប្រើឋាមពលចិត្ត ! ។ អរគុណការលំបាកដែលខ្លួនបានជួប បើជីវិតមិនបានជួបការលំបាកទេ ម៉្លេះសមខ្ញុំគ្មានថ្ងៃនេះឡើយ !។

