ត្រូវចេះអត់ធ្មត់ក្នុងការរង់ចាំ !

L

ត្រូវចេះអត់ធ្មត់ក្នុងការរង់ចាំ ! ច្បាប់ស្រូបទាញនឹងអស់ឋាមពលនៅពេលកម្លាំងចេតនារបស់យើងរលត់លែងមានរលកហ្វ្រេកង់ផ្សាយចេញ !
មានក្មេងប្រុសម្នាក់ចង់បានកង់ជិះទៅរៀនដូចគេឯង តែម្តាយឪពុកក្រ ចេះតែបដិសេធមិនទិញឲ្យ ។ គេចង់បានរហូតម៉្ងៃៗគូរតែរូបកង់ ហើយបិទនៅជញ្ជាំង ទីបំផុតថ្ងៃមួយគេហែកវាចោល ហើយប្រាប់ឪពុកម្តាយថា ពីថ្ងៃនេះទៅខ្ញុំលែងចង់បានអ្វីទាំងអស់ ! ។ ស្រាប់តែពូគេបានមកលេង គាត់អង្អែលក្បាលវាហើយនិយាយថា ពូចេះតែរសាប់រសល់នឹកចង់ទិញកង់ឲ្យឯងបានជិះទៅរៀននឹងគេ តែពូខ្លាចឯងមិនចង់បាន ទើបចាំមកសួរឯងជាមុនសិន ! ក្មេងនោះយំង៉ោងឡើង ហើយរត់ទៅរើសក្រដាសរូបដែលវាបោះចោលយកមកឲ្យពូវាមើល យកដៃជូតទឹកភ្នែកបណ្តើរនិយាយបណ្តើរ ពូជួយទិញឲ្យខ្ញុំមក ! ពុកម៉ែមិនទិញឲ្យខ្ញុំទេ ខ្ញុំដើរទៅរៀនមិនដែលទាន់គេម្តងណាឡើយពូ ! ពូយកដៃអង្អែលក្បាលវាហើយនាំវាទៅផ្សារបាត់ទៅ ! ។ ចាំណា ! អ្វីដែលអ្នកចង់បានហើយមិនទាន់បានតាមប្រាថ្នា ត្រូវចេះអត់ធន់ក្នុងការរង់ចាំ ព្រោះក្នុងបរិយាកាស មានរលកធាតុអាកាសវាល់លានទិន្នន័យ ដែលឆ្វែលឆ្វាត់រារាំងលេខកូដរបស់យើងមិនមែនមានតែយើងនោះទេ ។ ព្យាយាមផ្សាយចេញសេចក្តីស្រឡាញ់និងចំណង់ដើម្បីទទួលបានអ្វីដែលខ្លួនពេញចិត្ត (សម្រាប់លោកិយាធម្មា សូម្បីផ្លូវលោកកុត្តរធម៌ក៏ដូចគ្នា ) ។

Comments