សួនគំនិត !
១- អត់ធន់មិនមែនមានន័យថាស៊ូទ្រាំទាំងទឹកភ្នែកទេអត់ធន់មានន័យថាប្រើបញ្ញាយកឈ្នះផ្នែកគុណធម៌ដើម្បីរក្សាក្តីសុខនិងកិត្តិយសក្នុងគ្រួសារ ។
២- សុភាពនារីទាំងឡាយតើអ្នកដឹងទេថាសុភាពបុរសនៅតែមាននៅក្នុងលោក?បើអ្នកនៅតែរកមិនជួបទេចូរធ្វើខ្លួនឲ្យបានល្អចុះគេនឹងមករកអ្នកជាមិនខាន ។
៣- ខ្លាក្លាយជាកាចពេលគេចាប់ដាក់ទ្រុងហើយវាយវា ប្តីក្លាយជាខូចនៅពេលត្រូវប្រពន្ធរករឿងព្រឹកល្ងាចហើយដេកបែរខ្នងដាក់ កូនមានល្បិចពេលម៉ែឪតឹងរឹងខ្លាំងពេក ។
៤- នែមនុស្សស្រីទាំងឡាយ!បើសម្តីនាងផ្អែមគ្រប់ពេលវេលាចេះបបោសអង្អែលថ្នាក់ថ្នមលួងលោមសរសើរលើកទឹកចិត្តប្តីនោះនាងនឹងមានក្តីសុខដោយសារប្តីជាមិនខាន ។
៥- នែមនុស្សប្រុសទាំងឡាយ ! បើអ្នកចង់មានក្តីសុខអ្នកត្រូវចាំថា ជីវិតគឺជារបស់យើង ប្រាក់ខែគឺជារបស់ប្រពន្ធតែប៉ុណ្ណឹងទៅជីវិតមានក្តីសុខហើយ ! ។
៦- គំនិតរត់ទៅមុនបាតុភូតនៃបញ្ហាទាំងអស់ អ្វីគ្រប់យ៉ាងគឺគំនិតជាអ្នកបង្កើត ប្រសិនបើគំនិតមិនបរិសុទ្ធទេទុក្ខវេទនាក៏នឹងកើតឡើង សុភមង្គលនិងអពមង្គលគឺសុទ្ធតែគំនិតជាអ្នកបង្កើតឡើងទាំងអស់។ ជីវិតមនុស្សខ្លីណាស់ ! ហត់ត្រូវសម្រាក ងុយពេកត្រូវដេក ឃ្លានត្រូវសុី គ្មានត្រូវទិញ រួចហើយកាយនេះនឹងក្លាយទៅជារបស់ដីទេ ! ។
បង្រៀនខ្លួនឯងឲ្យចេះព្រលែងចោល សូម្បីតែកំហឹងនិងការភ័យខ្លាច ព្រលែងចោលការគិតច្រើន ដែលសុទ្ធតែជាគំនិតអត់បានការ ។

