អ្នកណាអាក្រក់ដាក់យើងវាជាកម្មរបស់គេ យើងនៅតែល្អដាក់គេវិញវាជាកម្មរបស់យើង ព្រោះយើងគឺជាមនុស្សល្អ បើយើងអាក្រក់តបទៅគេវិញយើងក៏មិនមែនជាមនុស្សល្អដែរ ការពិតគ្មានអ្នកណាអាចបំផ្លាញបានឡើយ ! ការពិតនឹងត្រូវបានបើកកកាយនៅថ្ងៃណាមួយជាមិនខាន ។ ព្រួញដែលស្ទុះទៅមុខខ្លាំង ព្រោះតែគេទាញថយក្រោយខ្លាំងដែរ នៅពេលជីវិតទាញអ្នកថយក្រោយខ្លាំងប៉ុណ្ណា មានន័យថាអ្នកនឹងស្ទុះទៅជួបអ្វីដែលអស្ចារ្យនៅខាងមុខជាមិនខាន ។ ត្រឹមតែស្រមៃផ្តោតហើយឆ្ពោះទៅមុខចុះ ! កុំរារែកខ្វល់ខ្វាយច្រើនពេកអី ! ។

