កុំរីករាយនឹងការរិះគន់អ្នកដទៃ

L

កុំរីករាយនឹងការរិះគន់អ្នកដទៃ អារម្មណ៍បែបនេះមានទុក្ខណាស់ ត្រូវរីករាយនឹងការរិះគន់ខ្លួនឯងវិញទើបមានភាពរីករាយពិតប្រាកដ មនុស្សកើតមកគ្មានអ្នកណាចង់អាក្រក់ទេ ។ ត្រូវរកឲ្យឃើញថា តើខ្លួនចូលចិត្តអ្វី ហើយធ្វើរឿងនោះឲ្យម៉ត់ចត់ចុះ នោះច្រកទ្វារនៃចក្រវាឡនឹងបើកឡើងទទួលអ្នកឲ្យក្លាយជាមនុស្សមានជោគជ័យជាមិនខាន ។ ត្រូវខំរៀនសូត្រឲ្យបានច្រើនបំផុតលើសពីអ្នកដទៃ តែមិនមែនជាការតំកើងឬក តំកើងមានះឬអាត្មានិយមអ្វីនោះទេ ​ព្រោះកិច្ចការណាដែលធ្វើទៅហើយប្រាសចាកសេចក្តីសុខស្ងប់នៃចិត្ត ទោះជាទទួលបានមាសប្រាក់ច្រើនប៉ុណ្ណាក៏គេមិនចាត់ថាជាមនុស្សជោគជ័យពិតប្រាកដដែរ ។ មនុស្សជោគជ័យគឺជាមនុស្សពូកែគ្រប់គ្រងចិត្តគំនិតនិងស្មារតីបានល្អអស្ចារ្យណាស់ឯណេះទេ ព្រោះព្រះពុទ្ធបានត្រាស់ថា ចិត្តដែលអប់រំបានល្អហើយ តែងនាំក្តីសុខមកឲ្យ ព្រះធម៌គឺជាបច្ចេកទេសអប់រំចិត្តនេះឯង ។ 

Comments