សំរង់អគ្គិសនីក្នុងខួរក្បាល(EEG = Electro Encephalo Gramme)មានរលកសញ្ញាបីយ៉ាង
១- រលកអាល់ហ្វា(Onde alpha)មានតួនាទិធ្វើឲ្យចិត្តរីករាយ សម្រាកលំហែរ
២- រលកបែតា(Onde beta)មានតួនាទីគិតផ្តោត មិនរាយមាយ
៣- រលកហ្គាម៉ា(Onde gamma)មានតួនាទីប្រឆាំងនឹងការសម្រាករបស់ខួរក្បាល នាំខួរក្បាលឲ្យគិតរាយមាយ ពេលមានស្ត្រេសជាដើម ។
សមាធិមានអំណាចលុបបំបាត់ Onde gamma បង្កើតតែរលកBeta and Alpha គេសិក្សាលើអ្នកបានសមាធិ១០ឆ្នាំ គេសឹងតែរកមិនឃើញonde gamma ។ យើងជាអ្នកកាន់ពុទ្ធសាសនា ត្រូវតែស្រូបទាញយកប្រយោជន៍ ពីទ្រឹស្តីនេះឲ្យបានច្រើនបំផុត ដើម្បីសាងខ្លួនជាពុទ្ធបរិស័ទដ៏ល្អនៅក្នុងលោក សមាធិ មានប្រសិទ្ធិភាពក្នុងការព្យាបាល តុបតែងចិត្តឲ្យស្រឡាញ់សច្ចៈធម៌ មេត្តាករុណា ការអត់ធន់និងភាពស្មោះត្រង់ ! ។ កុំរវល់តែមើលឃើញអំពើអ្នកដទៃដែលគេធ្វើមិនត្រូវចិត្តខ្លួន ចូរមើលតែខ្លួនឯងឲ្យបានល្អ នោះគេនឹងតាមមើលយើងវិញជាមិនខាន ! ។

