លោកនេះបើយើងមើលអ្វីៗក្នុងភាពអវិជ្ជមាន(ងងឹតឈឹង) យើងនឹងអសកម្មក្នុងការរស់នៅ មនុស្សម្នាក់ដែលមានការយល់ដឹងពីតំលៃការងារនិងវិន័យក្នុងការងារគេគឺជាមនុស្សដែលសកម្មការងារជាងគេ ។ ដើរលើផ្លូវជីវិតបើយើងគិតឲ្យជីវិតមានសេរីភាព យើងនឹងរួចរំដោះពីការភ័យខ្លាច រួចពីការព្រួយបារម្ភដោយសារការគិតច្រើន រួចហើយឆ្លងកាត់ផ្លូវជីវិតដោយគ្មានការសោកស្តាយពីអ្វីទាំងអស់ ។ ឆន្ទៈល្អគឺដាំបណ្តុះក្តីមេត្តាឥតព្រំដែន ពេលនោះជុំវិញខ្លួននឹងមិនមានអរិភាព ហើយគ្មានអ្វីអាចរារាំងបញ្ហាជីវិតបានទៀតឡើយ ! មេត្តាភាវនាគឺជាកម្មដ្ឋានដ៏កំពូលសម្រាប់សាងខ្លួនជាមនុស្សនិងជាព្រហ្ម ! ។
=> ធ្វើអ្វីឲ្យតែមានការតាំងចិត្តមានន័យថាអ្នកបានឈ្នះពាក់កណ្តាលរួចទៅហើយ ! បើគ្មានការតាំងចិត្តទេ ធ្វើអ្វីក៏មិនបានសម្រេចដែរ !។

