ជីវិតត្រូវតែមានសកម្មភាពជាក់លាក់ឈានទៅរកការផ្លាស់ប្តូរ នេះគឺជាការបង្រៀនរបស់ព្រះពុទ្ធទាំងឡាយ ព្រោះអរិយបុគ្គលទាំងអស់ ទាំងព្រះពុទ្ធផងដែរ សុទ្ធតែកើតឡើងពីការផ្លាស់ប្តូរ ដាក់ចុះគំនិតអាក្រក់ សម្តីអាក្រក់ អំពើអាក្រក់ មកធ្វើអំពើល្អគឺ សីល សមាធិ គិតល្អ គិតត្រូវគឺវិបស្សនា ដើម្បីលះចោលការជាប់ប្រកាន់(ឧបាទាន)ទៅលើអារម្មណ៍ទាំង៦ ។ អំពើអាក្រក់លះចោលទាំងស្រុង រួចហើយមិនជាប់ប្រកាន់ក្នុងអំពើល្អទៀត មានន័យថា ធ្វើតែរឿងត្រឹមត្រូវ ធ្វើតែអំពើល្អដោយគ្មានការជាប់ជំពាក់ នេះជាគោលការណ៍និព្វាន ! ។

