រឿងនិទានរំលឹកស្មារតី !

L

រឿងនិទានរំលឹកស្មារតី !
មានភិក្ខុមួយអង្គលោកបានវិចិត្រសៀវភៅមានចំណងជើងថា « វិធីរំងាប់ក្រោធ ! » លោកបានបោះពុម្ពចែកជាធម្មទានបានជាច្រើនក្បាលយកមកចែកជូនជាធម្មទាន តាអាចារ្យម្នាក់ បានអានយ៉ាងយកចិត្តទុកដាក់មួយស្របក់ ស្រាប់តែគាត់បោកសៀវភៅប្រូសទៅនឹងដី ។ លោកម្ចាស់យើងក្រហមមុខងាំង លើកដៃចង្អុលមុខតា ៖ តាឯងក៏ព្រហើនម៉្លេះ មិនចេះគោរពធម៌ ! តាសើចក្អាកក្អាយ ហើយនិយាយថា មើលចុះ ! នេះហើយវិធីរំងាប់ក្រោធរបស់លោកម្ចាស់នោះ ! ហាសៗខឹងគ្មានហេតុផល ? ហេតុអីមិនសួរគេថា ម្តេចក៏ធ្វើដូច្នេះ ដោយចិត្តរាបសារសិនទៅ ? វិធីរំងាប់ក្រោធលោកម្ចាស់ មានតែក្នុងបច្ចេកទេសទេ ! ហាៗ នៅក្នុងវត្តក៏ផ្ទុះសំណើចគឹលឡើង ! ពេលខ្លះអ្នកចេះទ្រឹស្តី មិនអាចប្រឡងជាប់ជាមួយការពិត ដូចជាអ្នកមិនចេះទ្រឹស្តីច្រើន តែរស់នៅជាមួយបញ្ហារាល់ថ្ងៃនោះទេ ។ចប់ ! ។

Comments