ត្រឹមតែស្តាប់ធម៌យល់មិនហៅថាជាការបដិបត្តិធម៌នៅឡើយទេ តែបើបដិបត្តិទាំងមិនយល់ក៏មិនត្រូវ ព្រោះអាចជាមិច្ឆាបដិបទា និងមិច្ឆាវិមុត្តិបាន។ ខាងផ្លូវលោកគេមានការសិក្សាទ្រឹស្តីរួចចុះអនុវត្ត(Theory + Practice = knowledge) ប្រឡងជាប់ការអនុវត្តទើបបានគេប្រគល់សញ្ញាប័ត្រឲ្យ ដូច្នេះខាងពុទ្ធសាសនាមិនមានការអនុវត្តន៍ទេឬ? បើមិនមានទេមិនខុសពីវិទ្យាសាស្ត្រទៅហើយ ? ព្រះធម៌ក៏មានដែរគឺ បរិយត្តិសទ្ធម្ម + បដិបត្តិសទ្ធម្ម = បដិវេធសទ្ធម្ម ទើបអ្នកប្រាជ្ញធំៗបានអនុម័តថា ពុទ្ធសាសនាគឺជាវិទ្យាសាស្ត្រនេះឯង។ ស្តាប់ផង បដិបត្តិបញ្ជាក់ផងទើបគួរ ព្រោះសង្ខារធម៌មិនទៀងទេ ចាំរៀនចប់បានធ្វើក្រែងសង្ខារធម៌រលត់បាត់។

