Tourist sites in Cambodia (Phnom Kulen) តំបន់ទេសចរក្នុងប្រទេសកម្ពុជា(ភ្នំគូលែន)

L

ភ្នំគូលែនគឺជាជួរភ្នំមួយដែលស្ថិតក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែងត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដោយមានផ្ទៃសរុបចំនួន៣៧៥០០ហិចតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីមាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និថស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។ កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិ តាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី២ បន្ទាប់ពីឧទ្យានជាតិទី១ទំបន់អង្គរ ត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។

អាចជារូបភាពនៃ ធម្មជាតិ, ដើមឈើ និង ទឹកធ្លាក់ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ (ប៉ែកខាងកើត និងប៉ែកខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន (ប៉ែកខាងលិច) ហើយគ្របដណ្តប់លើឃុំចំនួន២ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។ ម្យ៉ាងទៀតឧទ្យាននេះព័ន្ធជុំវិញដោយឃុំចំនួន៤គឺឃុំបេងមាលា ឃុំកន្ទួត និងឃុំតាសោមនៃស្រុកស្វាយលើ និងឃុំត្បែងនៃស្រុកបន្ទាយស្រី។ ឧទ្យានមានចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំចាន់ជាខ្លាំងក្នុងអាណាចក្រខ្មែរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។[១] ភ្នំគូលែននិយាយាដោយឡែកជាភ្នំដែលមានទំហំធំជាងគេក្នុងចំណោមភ្នំតូចៗដូចបានបញ្ជាក់ខាងលើ។ ធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូត ដែលបានទភដល់ភ្នំគូលែងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាប់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស ហើយមានកម្ពស់ប្រែប្រួលពី៣០០ម៉ែត្រទៅ៤០០ម៉ែត្រ និងមានបណ្តោយប្រវែង៣៨គីឡូម៉ែត្រ

អាចជារូបភាពនៃ ធម្មជាតិ និង ទឹកធ្លាក់ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត​ ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។

 អាចជារូបភាពនៃ ដើមឈើ និង ធម្មជាតិ

ទីតាំងភ្នំគូលែនត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ជាសម្នើក្នុងការបញ្ថូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២។​ ដកស្រង់ចេញពី Wikipedia the free encyclopedia.

Comments