ការធ្វើតេសសាកល្បងនៃមុីសីលលឿនជាងសំលេងធុន Tsirkon (Zircon)របស់រុស្សី

L

រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទទី៤តុលាថាខ្លួនបានបាញ់សាកល្បងមីស៊ីលបញ្ជាទិសលឿនជាងសំឡេងធុន Tsirkon (Zircon) ដោយជោគជ័យពីនាវាមុជទឹកជាលើកដំបូង។ វាជាអាវុធដែលប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនសរសើរថាជាផ្នែកមួយនៃប្រព័ន្ធអាវុធជំនាន់ថ្មីគ្មានគូប្រៀប។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា នាវាមុជទឹក Severodvinsk បានបាញ់មីស៊ីលនេះនៅសមុទ្រ Barents ដោយជោគជ័យ ដោយបាញ់ចំគោលដៅដែលខ្លួនបានជ្រើសរើស។

វីដេអូពីក្រសួងការពារជាតិបានបង្ហាញការបាញ់សាកល្បងនេះធ្វើឡើងនៅពេលយប់។ រុស្ស៊ីធ្លាប់បានសាកល្បងបាញ់មីស៊ីល Tsirkon ចេញពីនាវាចម្បាំងលើទឹកម្តងរួចហើយកាលពីខែកក្កដា។

លោកពូទីនបានប្រកាសអាវុធលឿនជាងសំឡេងថ្មីៗជាច្រើនក្នុងឆ្នាំ ២០១៨ នៅក្នុងសុន្ទរកថាដ៏៏ក្លាហានបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនិយាយថា ពួកវាអាចវាយប្រហារស្ទើរតែគ្រប់ចំណុចក្នុងពិភពលោកនិងគេចផុតពីខែលការពារមីស៊ីលដែលផលិតដោយអាមេរិក៕ ប្រភព ៖ Daily Mail 

Comments

តើហេតុអ្វីបានជាអ្នកទាំងពីរមក​downvote អត្ថបទរបស់ខ្ញំុ?

ជួយប្រាប់មូលហេតុអោយបានដឹងផង!