ឆាកល្ខោនស្នេហា

L
 តំណាក់កាលផ្សេងៗនៃសេចក្តីស្នេហា ! តំណាក់កាលសំខាន់ៗនៃស្នេហាមានៈ
១- ស្រឡាញ់ស្ទើរលេបបាត់មុខគ្នាមិនបាន ស្រឡាញ់លើសពីជីវិតខ្លួនឯង ស្រឡាញ់អត់បាយអត់ទឹក ប៉ុន្តែជីវសាស្រ្តរបស់ខួរក្បាលបានកាត់បន្ថយសារធាតុជីវៈគីមីបន្តិចម្តងៗប្រហែលតែមួយខែក៏រសាយចិត្តបន្តិចម្តងៗ ទីបំផុតពាក្យសន្យាថាស្មោះលុះក្ស័យបានត្រូវយកទៅប្រើជាមួយអ្នកផ្សេងទៀតផងក៏មាន ។ ខ្លះបានឆ្លងកាត់តំណាក់កាលនេះរហូតបានដល់ចូលរោងការ ឬ បានបំពានលើច្បាប់ប្រពៃណីទៀតផង ។
២- តំណាក់កាលទីពីរបានរស់នៅមានកូនជាមួយគ្នា ចិត្តចាប់ប្រែប្រួលទៅជានឿយណាយជិនឆ្អន់ រករឿងចាប់កំហុសគ្នា(ទុរគតចូលតាមទ្វារមុខ ស្នេហ៍បរិសុទ្ធិចេញតាមបង្អួច)ចាប់ផ្តើមស្អប់ខ្ពើមមើលងាយមើលថោករករឿងចាប់កំហុស រអូ៌រទាំដាក់គ្នាឥតស្រាកស្រាន្ត ។ មើលងាយគ្នាឯងមិនអស់ចិត្តរាលដាលដល់ម៉ែឪ ស្អប់ដល់ឆ្មបទៅទៀត នេះជាតំណាក់កាលបែកបាក់ព្រាត់ប្រាស បើគេមិនចេះអភិវឌ្ឍសេចក្តីស្រឡាញ់និងការអាណិតអាសូរគ្នាទេនោះ ។ ក្រោយពីគេចេះគិតថា ជំលោះនាំមកនូវភាពស្អប់ខ្ពើម ថោកទាបតែគ្នាឯង គេក៏ចាប់អភិវឌ្ឍផ្លូវចិត្តសារជាថ្មី ។

Comments