ហើយទៅខ្វះអីភិក្ខុច្រឡំមគ្គផលនិព្វាននៅជំនាន់ពុទ្ធកាលនោះ ! ត្រឹមតែកើតសតិសោះក៏ច្រឡំថាបាននិព្វានផុតកង្វល់ស្អាត តែប៉ះមិនបានទេ ដេញតាមរករឿងវិញហុយដីជុក ។ នេះបានចំជានិព្វានសុីផុយ ! ! ឲ្យតែផុតចិត្តហៅថានិព្វានហើយ តែវិធីផុតចិត្តនោះវ៉ល់រកច្រកចេញមិនឃើញទេ ។ បើព្រះអរិយៈលោកមិនច្រឡំមគ្គផលទេ ទើបមើលមិនងាយដឹង ពួកបុថុជ្ជននេះឲ្យតែមីមមើមហើយដឹងតែពីអួតមគ្គផលក្តែងៗជាមិនខាន ។ ខ្លះថាគេជាប់ តែខ្លួនឯងស្អិតជាងកាវ៥០២ ចៅៗអើយ ! ទីបំផុតគ្មានអីធំជាងខ្លួនឯងទេ ប្រឹងខ្លួនឯងឡើង បើចាំតែស្តាប់តាមគេ ម្តងថាទៅកើត ម្តងថាទៅលិចតាមតែទិដ្ឋិគេទេ បិដកដូនតាយើងនៅឲ្យជ្រងោៗ មើលហើយធ្វើតាមទៅចៅ ដឹងខ្លួនឯងហើយកុំព្រួយ។

