សៀវភៅជួយបង្ហាញពីលទ្ធភាពក្នុងជីវិតរបស់យើង សៀវភៅអាចជួយឲ្យយើងរស់នៅក្នុងពិភពលោកបាន សៀវភៅផ្តល់ក្តីសង្ឃឹមនិងភាពក្លាហានក្នុងការរស់នៅ សៀវភៅគឺជាកូនសោរជីវិតសម្រាប់ចាក់បើកទ្វារពិភពលោក ។ ទ្វារនៃសេរីភាពគឺការអប់រំ ហើយដើម្បីថែទាំខ្លួនឯងឲ្យបានល្អ គឺយើងត្រូវចេះអប់រំខ្លួនឯង ! ។ ការអានសៀវភៅក្រោមម្លប់ឈើ នឹងនាំមកនូវភាពរីករាយមកឲ្យអ្នក !
ក្មេងលក់នំប័ុងតាមផ្លូវរទេះភ្លើងម្នាក់ គាត់ប្រើក្រដាស់កាសែតខ្ចប់នំឲ្យគេ ពេលទំនេរគាត់តែងតែអានកាសែតដឹងពីព្រឹត្តិការណ៍ពិភពលោកទាំងអស់ ទីបំផុតគាត់បានប្រឡងចូលសកលវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនយោបាយជាប់លេខមួយនៅទីក្រុងបែរឡាំង គាត់គឺជាហុីត្លែរ វីរៈបុរសឧក្រិដ្ឋកម្មពិភពលោកយើងនេះឯង ! ។ សូមកុំធ្វេសប្រហែសក្នុងការអានឲ្យសោះ វាគឺជាការបញ្ចូលទិន្នន័យថ្មីៗសម្រាប់ឲ្យខួរក្បាលវិភាគ ដើម្បីសម្រេចកិច្ចការ ឬ ដម្បីដោះស្រាយបញ្ហាក្នុងជីវិត !

