ហេតុដែលនាំឲ្យមនុស្សចេះមានអារម្មណ៍ស្រឡាញ់ឬជិតស្និទ្ធនឹងគ្នាគឺបានធ្វើល្អដាក់គ្នាក្នុងបច្ចុប្បន្នជាតិនេះមួយ បានសាងកម្មចាស់ល្អនឹងគ្នាមួយ ហេតុនេះការបានជួបគ្នាគឺជានិស្ស័យ ការព្រាត់គ្នាគឺជាវាសនា លោកនេះមិនមានបុគ្គលណាដែលមិនបានជាញាតិរបស់យើងពីអតីតនោះទេ គ្រាន់តែជួបថ្មីៗ ឬ ជួបជាច្រើនជាតិមកហើយ ហេតុនេះគេមិនគួរធ្វើអាក្រក់ដាក់គ្នាឡើយ ។ ពេលខ្លះយើងជេរស្តី វាយធ្វើបាបមនុស្សម្នាក់ ដែលតាមពិតគាត់ជាឪពុកឬម្តាយរបស់យើងនៅប៉ុន្មានជាតិមុន មើលថែស្រឡាញ់យើងស្មើកែវភ្នែកផងក៏មាន ។ នេះហើយអវិជ្ជា ! ជីវិតគឺជាទុក្ខ តែបើល្ងង់ហើយទុក្ខនឹងត្រួតលើទុក្ខជាមិនខាន ។

