បញ្ញាគឺជាស្ថានភាពបើកចំហរទទួលយកគ្រប់ស្ថានការណ៍ គ្រប់បញ្ហាយកមកដោះស្រាយដោយសន្តិវិធី បញ្ញាមិនរែកពុនអតីតកាល សម្លាប់ចោលនូវការភ័យខ្លាចនិងការព្រួយបារម្ភដោយគ្មានហេតុផល បញ្ញាឋិតនៅជាមួយចិត្តស្រស់ថ្លា និងភាពទទេស្អាតជានិច្ច។ ភាពមានះប្រកាន់រឹងត្អឹង វាជាអាការៈរបស់មនុស្សល្ងង់នោះទេ បញ្ញាគឺជាផ្លូវកណ្តាលដែលអាចបត់បែនតាមកាលៈទេសៈបានយ៉ាងល្អដូចជាខ្សែទឹកហូរ។ មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលមានះរឹងត្អឹងមិនព្រមផ្លាស់ប្តូរ បញ្ញាកាត់តែខ្ពស់ប៉ុណ្ណាកាន់តែងាយក្នុងការបត់បែនផ្លាស់ប្តូរ ព្រោះភាពរីកចម្រើនរបស់មនុស្សគឺសុទ្ធតែកើតមកពីការផ្លាស់ប្តូរ។

