បុគ្គលដែលពោលពាក្យប្រកបដោយប្រយោជន៍ ប៉ុន្តែជាអ្នកប្រមាទ មិនបានធ្វើតាមពាក្យទាំងនោះ រមែងជាអ្នកមិនបានបន្លុះនូវមគ្គផលនិព្វានឡើយ ដូចជាអ្នកឃ្វាលគោ ពេលប្រគល់គោឲ្យទៅម្ចាស់គេវិញហើយ ខ្លួនឯងមិនបានស្គាល់នូវរសទឹកដោះគោដូច្នោះដែរ(បញ្ចគោរស) ។ បុគ្គលដែលពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបានបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តិនូវធម៌សមគួរដល់ធម៌ រមែងបានលះបង់ រាគៈ ទោសៈ មោហៈ ជាអ្នកដឹងធម៌ដែលគួរកំណត់តាមហេតុ មានចិត្តរួចផុតពីភាពសៅហ្មង មិនមានការប្រកាន់មាំក្នុងលោកនេះនិងលោកខាងមុខ រមែងជាអ្នកបានចំណែកមគ្គផល និព្វាន ! ។

