ការជោគជ័យលើការសិក្សា លើអាជីវកម្ម ឬលើអាពាហ៍ពិពាហ៍ មិនមែនជាជោគជ័យ ដែលមានគុណភាពនៃជីវិតនោះទេ។
គុណភាពជីវិត គឺជាការជោគជ័យទំាងការសិក្សា ការធ្វើអាជីវកម្ម អាពាហ៍ពិពាហ៍ ប្រកបដោយសេចក្តីសុខសុភង្គល។ អាចមានន័យថា ជាការរស់នៅជាមួយគ្នា ប្រកបដោយភាពកក់ក្តៅ គ្មានរឿងការរកាំរកូស ឬថ្នាំងថ្នាក់ចិត្តឡើយ។
គុណភាពជីវិត គឺស្ថិតលើ ការចេះយោគយល់គ្នា ចេះយល់ចិត្តគ្នា ចេះអត់ឱនឱ្យគ្នា និងចេះបំពេញឱ្យគ្នាទៅវិញទៅមក ដោយក្តីមេត្តា ករុណា និងក្តីស្រឡាញ់៕

