#ស្រឡាញ់គឺរួមសុខទុក្ខ 💞🥰
សេចក្ដីស្រឡាញ់មិនមែនគ្រាន់តែត្រូវផ្ដល់ឱ្យគ្នានៅភាពរីករាយ និងសុភមង្គលរហូតនោះទេ ប៉ុន្តែគឺវាមានពាក្យថា «រួមសុខរួមទុក្ខ» ដែលបង្កប់នៅក្នុងក្ដីស្រឡាញ់។ យើងអាចចែករំឡែកដោយពេញចិត្តចំពោះសេចក្ដីទុក្ខ ហើយប្រឈមមុខដោះស្រាយដោយសេចក្ដីអត់ធ្មត់។ គ្រាសប្បាយយើងសប្បាយជាមួយគ្នា ហើយគ្រាមានទុក្ខលំបាកយើងក៏ពេញចិត្តដើម្បីឆ្លងកាត់ការលំបាកជាមួយគ្នា។ នេះឯងជាការលះបង់នៅក្នុងក្ដីស្រឡាញ់!គ្មាននរណាម្នាក់ក្នុងចំណោមនុស្សពីរនាក់អាចធ្វើឲ្យក្ដីស្រឡាញ់លូតលាស់ទៅបានទេ ប៉ុន្តែគឺមនុស្សពីរនាក់ដែលហ៊ានឈរនៅក្នុងចំណោមមនុស្សជាច្រើននាក់ ស្ម័គ្រចិត្តកាន់ដៃគ្នាដើម្បីតស៊ូទៅមុខជាមួយគ្នា។

