កុំបណ្ដោយអោយភាពភ័យខ្លាចមកគ្រប់គ្រងលើខ្លួនអ្នកអោយសោះ
ភាពភ័យខ្លាចគឺគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ មានន័យថា វាគ្មានរូបរាងទេ។ អ្នកបង្កើតវា ដូច្នេះអ្នកក៏អាចបំផ្លាញវាបានដែរ។ ខ្ញុំចូលចិត្តភាពភ័យខ្លាចណាស់ ហេតុអ្វី? ព្រោះនៅខាងក្រោយភាពភ័យខ្លាច គឺជាអ្នកពិតប្រាកដ។ បើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច អ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់បាន។ បើអ្នករត់គេចភាពភ័យខ្លាច អ្នកមិនមែនជាមនុស្សនោះទេ។ អ្នកមានជីវិត ប៉ុន្តែអ្នកគ្មានសេរីភាពឡើយ។ ប្រសិនបើអ្នកប្រឈមមុខនឹងភាពភ័យខ្លាច វានឹងត្រូវបំផ្លាញ ហើយទំនុកចិត្តនឹងកើតឡើង។

