នៅពេលដែលអ្នកធ្វើខ្លួនសាមញ្ញ ធម្មតាៗ នោះនឹងធ្វើឱ្យអ្នកងាយចុះសម្រុងជាមួយមនុស្សដែលនៅក្បែរខ្លួន ព្រមទាំងអាចបង្កើតទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អ និង ជិតស្និទ្ធទៀតផង។ បុគ្គលខ្លះមានចំណេះដឹងខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានទ្រព្យសម្បតិ្តស្តុកស្តម្ភ តែចូលចិត្តធ្វើខ្លួនសាមញ្ញៗ ក្នុងន័យនេះចង់បង្ហាញថាការចេះដាក់ខ្លួន ចេះគោរព មានក្រមសីលធម៌ មានសុជីវធម៌ គឺជាភាពថ្លៃថ្នូររបស់មនុស្ស វាមិនបានស្ថិតនៅលើចំណេះដឹង ឬ ទ្រព្យសម្បត្តិតែមួយមុខនោះទេ។

