ជីវិតរបស់មនុស្សយើងម្នាក់ៗ កើតមកគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ ប៉ុន្តែក្តីសុបិនបានធ្វើឲ្យមនុស្សយើងរៀនស្ថាបនានូវអ្វី ដែលខ្លួនយើងមិនទាន់មាន ។ រៀនបន្ថែមនូវអ្វីដែលខ្លួនយើងកំពុងតែខ្វះខាត ហើយជ្រើសរើសអ្វីដែលត្រូវជាមួយជីវិតរបស់យើង ព្រោះការជ្រើសរើសមួយនេះ វាដូចជាការជ្រើសរើសពាក្យយកទៅបំពេញ នៅក្នុងប្រយោគឲ្យត្រូវអត្ថន័យអ៊ីចឹង។ បើអ្នករើសពាក្យទៅបំពេញខុស វាក៏ធ្វើឲ្យអត្ថបទដែលអ្នកបានតាក់តែងឡើងមក យកទៅអានក៏គ្មានន័យដែរ។

