យើងមិនអាចជ្រើសរើសទីកើតបានទេ តែយើងអាចជ្រើសរើសក្តីសុខឲ្យខ្លួនឯងបាន !
សេចក្តីសុខពីរយ៉ាងដែលមនុស្សប៉ងប្រាថ្នា គឺការបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ និង ការបានធ្វើការងារដែលខ្លួនចូលចិត្ត តែបើអ្វីក៏មិនបានសម្រេចដូចចិត្តប៉ងប្រាថ្នានោះ ការចេះពេញចិត្តចំពោះអ្វីដែលខ្លួនមានគឺជាមង្គលដ៏ឧត្តម ! ។មានតែអរិយបុគ្គលទេដែលអាចជ្រើសរើសទីកំណើតសារជាថ្មីបាន(បុរមសុខ)។ រាល់អ្វីៗដែលកើតចេញពីសង្ខារធម៍តាក់តែងគឺនាំមកនូវទុក្ខ។ ការរលាស់ចេញពីសង្ខារធម៍ទាំងឡាយគឺជាមង្គលដ៏ឧត្តម។

