ហេតុអីជឿថា ខ្លួនឯងស្លាប់ហើយត្រូវកើតទៀត ?

L

ហេតុអីជឿថា ខ្លួនឯងស្លាប់ហើយត្រូវកើតទៀត ? ព្រោះ
១- ជឿលើអរិយបុគ្គលៈ មានព្រះសម្មាសម្ពុទ្ធជាដើម មិនដឹងថាលោកមកកុហកយើងបានការអី ពួកលោកជាបុគ្គលមានសីលបរិសុទ្ធិ ខំប្រឹងកុហកពិភពលោកបានប្រយោជន៍អី ? យើងត្រូវជាអ្វីជាមួយលោក បានជាលោកខំមកកុហកយើងនោះ? ។
២- សង្កេតលើអ្នកភ្លឹក អ្នកចាំជាតិៈ វេជ្ជបណ្ឌិតដ៏ល្បីល្បាញនៃសកលវិទ្យាល័យហាវឺត ធ្លាប់បានពន្យល់ថា ការភ្លឹកទៅឃើញរឿងផ្សេងៗ គឺជាការមមាល(Hallucination)របស់ខួរក្បាល ស្រាប់តែខ្លួនគាត់ភ្លឹកដែរ ពេលភ្ញាក់ដឹងខ្លួនឡើងវិញ គាត់បដិសេធថាៈ មិនមែនថ្នាំពួកឯងទេ ដែលធ្វើឲ្យយើងបានដឹងខ្លួនឡើងវិញ ! គឺពិភពវិញ្ញាណ(Spirit world) បាននាំយើងមកវិញទេ ! ហើយគាត់បានចាប់ផ្តើមបង្កើតអង្គភាពមួយស្រាវជ្រាវពីរឿងនេះ ទៅលើមនុស្សជិតស្លាប់ តើមានបាតុភូតអ្វីកើតឡើងខ្លះ ? ។
៣- សិក្សាលើម៉ាសីុនសណ្តំចិត្ត(Hypnosis)ដើម្បីបញ្ចេញពត៌មានពីខួរក្បាលឬ ពីក្នុងចិត្ត លទ្ធផលដែលទទួលបាន គឺមនុស្សស្លាប់ហើយត្រូវកើតទៀតពិតមែន ព្រោះឆ្លងតាមការរៀបរាប់របស់ពួកគេ ពួកគេសុទ្ធតែមានអតីតជាតិពិតប្រាកដ ។
ហេតុអីខំធ្វើបុណ្យដើម្បីជាតិមុខ បើខ្លួនឯងមើលមិនឃើញផងនោះ ?

Comments