ចម្រើនពរញោម អាត្មាសុំសួរញោមមួយថា តើភិក្ខុត្រូវអាបត្តិសង្ឃាទិសេស តើធ្វើសមាធិបានដែរឬទេសូមលោកគ្រូជួយពន្យល់អាត្មាផង។ចម្រើនពរលា !
កូណាក្រាបបង្គំលោកម្ចាស់ អាបត្តិនេះពិបាកសម្តែងឲ្យដាច់ណាស់លោកម្វាស់ ប៉ុន្តែកិច្ចការចេញចាកទុក្ខនៅតែគប្បីត្រូវធ្វើ ។ សូមលោកម្ចាស់ណែនាំឲ្យធ្វើពិធីខមាទោស ថែមលើការសម្តែងអាបត្តិ រួចហើយធ្វើសមាធិចុះ។ មុនមើលខ្យល់ដង្ហើមសូមលោកម្ចាស់ពិចារណាពីទុក្ខ១១កងសិន ពិចារណាពីទុក្ខរបស់សត្វលោកដែលមានការប្រមាទធ្វេសប្រហែស ពិចារណាពីទុក្ខរួចហើយប្រាប់ខ្លួនឯងថា អ្វីៗកើតរលត់ទេ រឿងរ៉ាវទាំងអស់រលត់អស់ហើយ មិនមានអ្វីជារបស់ខ្លួនឡើយ ! ហើយមើលខ្យល់ដង្ហើមចុះ ។ បើមានសភាវៈអ្វីកើតឡើងសូមកុំខ្វល់ អ្នកដទៃក៏មានដូចគ្នាទេ ពង្រឹងសតិមើលតែខ្យល់ចេញចូលចុះ ។ អាចប្រាប់ខ្លួនឯងថា អាត្មាអញជាជនថយថោកពិតមែន តែសទ្ធារបស់អាត្មាអញចំពោះព្រះរតនៈត្រ័យគឺក្រៃលែងណាស់ មិនថមថយឡើយ ហើយពិចារណាគុណព្រះពុទ្ធដើម្បីលើកចិត្តរំងាប់អកុសលដោយតថាគតពោធិសទ្ធា ។ បើមានចម្ងល់អាចសាកសួរបន្តទៀតលោកម្ចាស់ !
ចម្រើនពរអាត្មាអរគុណញោមហើយដែលបានជួយពន្យល់អាត្មា។អាត្មានិងខំប្រឹងមិនឱ្យខុសលើកទី 2 ទៀតទេ។អាត្មានឹងធ្វើតាមញោមពន្យល់មកនេះ ចម្រើនពលាលោកគ្រូតា !

