មានតែភាពសប្បាយរីករាយ

L

នៅពេលដែលយើងមានស្មារតីភ្ញាក់រលឹកចំពោះពិភពលោកហើយ យើងនឹងមានភាពសប្បាយរីករាយជាមួយពេលវេលា ដែលគួរឲ្យរំភើបមួយនៅក្នុងជីវិតរបស់យើង ។ ព្រោះយើងកំពុងតែទទួលបានទស្សនះថ្មីដែលល្អមែនទែន វាដូចជាយើងកំពុងតែមើលពិភពលោកនេះទាំងមូល ជាលើកតំបូងតាមរយះការពាក់វែនតាម៉ាកថ្មីរបស់យើង ! ។ ការរីកចំរើនផ្លូវចិត្ត គឺមានតែភាពសប្បាយរីករាយ ដែលយើងចង់ចែករំលែកជាបន្តទៅកាន់ពិភពលោកទាំងមូល ទីបំផុតក្នុងជំរៅចិត្តគឺមានតែក្តីមេត្តាករុណាដ៏ជ្រាលជ្រៅតែប៉ុណ្ណោះ ! ។ យើងបានបង្វែរពីការប្រកួតប្រជែងជាមួយអ្នកដទៃ មកជាការប្រកួតប្រជែងជាមួយខ្លួនឯងម្តងវិញ យើងចេះតិះដៀលខ្លួនឯង ហើយបើបានអ្នកដទៃគេតិះដៀលថែម យើងមានតែក្តីអំណរនិងការអរគុណគេតែប៉ុណ្ណោះ ខុសពីមុនដែលមាត់យើងថា អរគុណតែក្នុងចិត្តមានការគុំគួន ! ។ អោហ៍ហ្ន ! ពុទ្ធវចនៈគឺពិតជាសិល្បៈក្នុងការកែប្រែផ្លាស់ប្តូរខ្លឹមសារជីវិតពិតមែន ! ! !(បច្ចវេក្ខណញាណ ចំពោះវិថីជីវិតក្រោយមានការផ្លាស់ប្តូរ)។

Comments