អ្នកមានអ្វីមិនស្មើ អ្នកមានពិតឡើយLly-seanghakFollow5yr ago [អ្នកមានអ្វីមិនស្មើ អ្នកមានពិតឡើយ] ចូរធ្វើរឿងតូចមួយ ដោយបេះដូងដ៏ធំទូលាយ! កុំធ្វើរឿងដ៏មហិមាមួយ ដោយបេះដូងដ៏តូចចង្អៀតដើម្បីភាពអត្មានិយម! សេចក្តីស្រឡាញ់ គឺជាកំលាំងដែលលោកនេះខ្វះមិនបានឡើយ! ចូរយើងរួមគ្នាផ្តួចផ្តើមគំនិត និងបំពេញកិច្ចជីវិតដោយក្តីស្រលាញ់ ដើម្បីពង្រីកក្តីស្រលាញ់ ចំពោះមនុស្សជាតិ និងធម្មជាតិ ឱ្យមានតុល្យធម៌៕ ដំណើរផ្លូវដែលខ្ញុំកំពុងដើរ បើខ្ញុំឈ្នះល្បែងធម្មធុរកិច្ចនេះ ខ្ញុំអាចជួយមនុស្សបានរាប់ម៉ឺននាក់ ឬច្រើនជាងនេះ!!! ផ្ទុយទៅវិញ បើដំណើរកម្ម-ផលអកុសល ជាហេតុធ្វើឱ្យខ្ញុំចាញ់នោះ គន្លងដំណើរផ្លូវធម្មៈនេះ នឹងផ្តល់ផល-កម្មកុសល ឱ្យខ្ញុំសន្សំបានកំលាំងសំរឹទ្ធិគុណ១០យ៉ាង៕