សំនួរ
ការចិញ្ចឹមមាន់តាមគ្រួសារ ដាច់សីលប្រាំទេលោកតា
ចៅចិញ្ចឹមដែរ តែមិនសម្លាប់ មិនលក់ តែពេលធ្វើម្ហូបប្រពន្ធយកទៅអោយគេធ្វើនៅផ្សារ(សម្លាប់)
ចៅបានឃើញប្រពន្ធចាប់ចងជើងវា ចៅជូនគាត់ទៅផ្សារដែរ សម្រេចចុងក្រោយ ចៅឃើញមាន់នោះត្រូវបានធ្វើហើយស្អាត។ចៅឆ្ងល់ និងមានមន្ទិលជានិច្ចថាចៅសុំសីលមិនជាប់ទេ(ដាច់សីល)។ សូមលោកតាជួយពន្យល់ចៅឱ្យបានយល់ផង
ចំលើយ
សាច់ដែលរង្គៀសគឺ ប្រើគេឲ្យសម្លាប់មួយ រីករាយឃើញគេសម្លាប់មួយ ដឹងថាគេសម្លាប់ដើម្បីខ្លួនមួយ នាំឲ្យសីលពពាល ពព្រុះ មិនស្អាតល្អបរិសុទ្ធឡើយ ! ផលតបស្នងមកវិញនឹងជួបរឿងមិនល្អពីប្រយោលមកវិញ !

