អ្វីៗមិនទៀង ព្រោះសត្វលោកត្រូវជរាព្យាធិនាំទៅកាន់ក្តីមរណៈ មិនទៀងព្រោះប្រែប្រួល មិនអាចតាំងនៅក្នុងសភាពដើមបាន មិនឋិតថេចិរកាល សត្វលោកមិនមាននូវទីពឹង គ្មានសមត្ថភាពក្នុងការថែរក្សាខន្ធ៥ មិននៅក្រោមអំណាចខ្លួន បង្គាប់បញ្ជាមិនបាន ។ កាលបើបញ្ញាកំណត់ដឹងច្បាស់យ៉ាងនេះ ទិដ្ឋិមានះ តណ្ហាឧបាទានរមែងស្រាលស្តើងបាន ។

