បង្អែម បាញ់ឌុក
+ គ្រឿងផ្សំ
_ម្សៅអង្ករខ្សាយ200ក្រាម
_អំបិល1ស្លាបព្រាកាហ្វេ
_ស្ករត្នោត500ក្រាម
_ម្សៅឆា150ក្រាម
_ខ្ទិះដូងដេីម500មីលីលីត្រ
_ទឹកស្លឹកតយ(យកតែទឹក1000មីលីលីត្រ)
_ល្ងរលីងរួចបុកអោយម៉ត់(ដាក់តាមចំណូលចិត្ត)
+ វិធីធ្វើ
_មុនដំបូងយកឆ្នាំងមកដាក់ម្សៅឆា អំបិលម្សៅអង្ករនិងទឹកស្លឹកតយ រួចច្របល់ចូលគ្នាឪ្យសព្វ
_បន្ទាប់មកយកដាក់លេីភ្លេីងកូរ(ត្រូវកូររហូត)2នាទី3នាទីដំបូងត្រូវដាក់ភ្លេីងឪ្យខ្លាំងរួចមកដាក់ភ្លេីងក្ដៅល្មមបានហេីយកូរប្រហែល20 -30នាទីទៀត
_30នាទីក្រោយនំឆ្អិនលេីកវាយកមកចាក់ដាក់ក្នុងថាសវាសឪ្យស្មេីរទុកឪ្យត្រជាក់
_បន្ទាប់មកនំត្រជាក់យកវាកាត់ជាដុំៗតាមដែលអ្នកចង់បាន
* វិធីធ្វើទឹកស្ករ
_ទឹក350មីលីលីត្រអំបិលមួយចុងស្លាបព្រាកាហ្វេស្ករត្នោត500ក្រាម ដាក់ចូលក្នុងឆ្នាំងទាំងអស់ដាំឪ្យពុះបន្ថែមម្សៅឆា1ស្លាបព្រាបាយ (លាយជាមួយទឹកបន្តិចកូរឲ្យរលាយចូលគ្នា)។
* វិធីធ្វើខ្ទិះដូង
_ស្កសរ1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេ ខ្ទិះដូង500មីលីលីត្រ ម្សៅឆា1ស្លាបព្រាបាយរួចដាក់ចូលក្នុងឆ្នាំងទាំងអស់កូរឪ្យសព្វដាក់ដាំឪ្យពុះ
_បន្ទាប់មកយេីងត្រូវដាក់នំបាញ់ឌុកកាត់ដាក់ចានរួចស្រូបទឹកស្ករជាមួយខ្ទិះដូងរោយល្ងរជាការស្រេច។

