៧ជំហានដើម្បីជំនះលើការរងទុក្ខ !
១- ត្រូវមានចំណេះដឹង( Insight ) ចំណេះដឹងមានប្រយោជន៍ខ្លាំងណាស់ ដើម្បីប្រយុទ្ធយកឈ្នះលើឧបសគ្គទាំងឡាយក្នុងជីវិត ស្រឡាញ់កូនមិនឲ្យកូនរៀន គឺជាការធ្វើបាបវាសនាអនាគតរបស់កូនយ៉ាងព្រៃផ្សៃ ខឹងម៉ែឪហើយឈប់រៀននឹកគិតថាបានធ្វើបាបម៉ែឪ តាមពិតគឺជាការធ្វើបាបខ្លួនឯងសោះ ! ព្រះពុទ្ធត្រាស់ថា អវិជ្ជា ជាមូលហេតុនៃទុក្ខ គេមិនដែលឃើញប្រទេសជឿនលឿនមានសុទ្ធតែពលរដ្ឋល្ងង់ខ្លៅនោះទេ លោកមិនដែលឡាមានប្រសាសន៍ថាៈ បើចង់ឲ្យប្រទេសជឿនលឿនគេត្រូវបង្រៀនពលរដ្ឋជាតំបូង ។
២- តស៌ូអំណត់អត់ធន់ៈ នេះជាខន្តីធម៌ដែលព្រះពុទ្ធបានប្រកាសសម្តែងតំបូងបំផុតនៅពេលលោកប្រកាសចតុរង្គសន្និបាត(ឪវាទបាតិមោក្ខ) ការតស៌ូព្យាយាមឆ្លងកាត់បញ្ហាគឺជាផ្នែកមួយនៃដំណោះស្រាយ អត់ធន់ក្នុងការផ្លាស់ប្តូរទំលាប់អាក្រក់ចោលទាំងអស់។
៣- ថែទាំសុខភាពឲ្យបានល្អៈ បើគ្មានសុខភាពទេ តើបានអីទៅដោះស្រាយបញ្ហាទៅ ? មិនទាន់ទាំងគិតផងឈឺក្បាលមុនបាត់ទៅហើយនោះ ! ។ ហូបឲ្យបានគ្រប់គ្រាន់ ដេកឲ្យបានគ្រប់គ្រាន់ទើបស៌ូជាមួយឧបសគ្គធំៗបាន ។
៤- ដាក់បញ្ហាទាំងអស់នៅលើតុៈ លោកនេះមិនមានអ្វីបានកើតឡើងប្រាសចាកហេតុផលនោះទេ ពិនិត្យហេតុនិងផលមួយៗ ឲ្យបានច្បាស់លាស់ ។
៥- គិតឲ្យបានច្រើនផ្លូវ កុំផ្អែកលើអារម្មណ៍ខ្លួនឯងៈ ព្យាយាមនិងរីករាយជាមួយដំណោះស្រាយ កុំមួរម៉ៅតប់ប្រមល់តែជាមួយបញ្ហាវាគ្មានបានចំណេញអ្វីនោះទេ ត្រូវគិតផ្តោតលើដំណោះស្រាយវិញ ។
៦- រំដោះចិត្តឲ្យរួចផុតពីការរងសំពាធអវិជ្ជមានទាំងអស់ លើកចិត្តឲ្យខ្ពស់ផុតបញ្ហា ព្យាយាមផ្លាស់ប្តូរភាពអវិជ្ជមានចោលចេញ ។
៧- ផ្លាស់ប្តូររបៀបរបបរស់នៅទាំងអស់(Change life style) ការរស់នៅត្រូវរួមបញ្ចូលទាំងចំណេះដឹង ធ្វើឲ្យជាទំលាប់ប្រចាំថ្ងៃ ត្រូវកំណត់ព្រំដែនជីវិត(ចេញពីអំពើអាក្រក់)ឲ្យបានតឹងរឹង ដើម្បីតស៌ូផ្លាស់ប្តូរឲ្យបាន ! ចាំណា ! អ្នកគឺជាមនុស្សម្នាក់ដែលចង់រស់នៅមានក្តីសុខ ស្វែងរកប្រភពសក្តានុពលដើម្បីធ្វើការផ្លាស់ប្តូរឲ្យបាន ! ។ មនុស្សល្ងង់ឈឺចាប់ជាមួយបញ្ហា មនុស្សឆ្លាតរីករាយក្នុងការដោះស្រាយ ! មនុស្សល្ងង់ឈឺចាប់ជាមួយការបាត់បង់ មនុស្សឆ្លាតរីករាយក្នុងការចាប់ផ្តើម ។

