សំរាម គឺជារបស់របរ ដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត្ថុ ដែលគេលែងត្រូវការ ប្រើប្រាស់ ឬ អស់តម្រូវការ ហើយមានបំណង បោះបង់ចោល ឬ តម្រូវឱ្យបោះបង់ចោល។
ប្រភេទសំរាម និងសំណល់រឹង
បើផ្អែកទៅតាមការសិក្សា និង ឆ្លងកាត់នូវការធ្វើវិភាគ ទៅលើ សំរាម និង សំណល់ គេអាចធ្វើការបែងចែក ជា បីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូច នៅខាងក្រោមនេះ ៖
១. សំណល់រឹង ៖ គឺសំដៅដល់ សំណល់រឹង ដែលជា ផលិតផល ឬ ជាកម្ទេចកម្ទី ដែលត្រូវបាន គេបោះបង់ចោល ដូចជា សម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។
២ . សំណល់រាវ ៖ គឺជាវត្ថុរាវ ដែលជាផលិតផល និង ជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេ បញ្ចេញចោល ជាប្រចាំ ទៅតាម បណ្ដាញ ប្រព័ន្ធលូទឹកស្អុយ ផ្សេងៗ។
៣ . សំណល់បង្កគ្រោះថ្នាក់ ៖ គឺសំដៅទៅលើ សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះ ជាដើម។ ចំពោះ សំណល់ទាំងនេះ ភាគច្រើនមានប្រភពចេញ ពី រោងចក្រឧស្សាហកម្ម និង សហគ្រាស ដែលប្រើប្រាស់ សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់ និង ថតដោយប្រើកាំរស្មី)។ល។ ចំណែកឯ សំណល់ នៅ តាមលំនៅដ្ឋាន ក៏អាចមានសារធាតុ ប្រកបដោយ គ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះ វិស័យកសិកម្ម ដោយសារ បច្ចេកទេស នៅក្នុង ស្រុកមានកម្រិតទាប កសិករភាគច្រើន បានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង និង ប្រើប្រាស់ គីមី ដើម្បីបង្កើនទិន្នផលដំណាំ ដូច្នេះ សារធាតុ ប្រកបដោយគ្រោះថ្នាក់មួយចំនួន ក៏បានបង្កើតឡើង ដោយវិស័យនេះផងដែរ។


សួស្តីបង
អត្ថបទនេះបានចំលងពី https://x.facebook.com/thegeography360/photos/a.111284517737446/130077522524812/?type=3&source=48
សូមបងចូលរួមសរសេរអត្ថបទដោយមិនចំលងពីប្រភពណាមួយ។អរគុណ