ធម្មៈនិទាន !
ផលកម្មរបស់នាងបុណ្ណាទាសី
អតីតជាតិរបស់នាងគឺនាងបានធ្វើបុណ្យសលាយខ្មៅ ទើបនាងមានកំណើតជាទាសីក្នុងភូមិគ្រឹះលោកអានាថបិណ្ឌិកសេដ្ឋី តែមានបញ្ញាក្លៀវក្លា ។ នាងមានភារៈជាអ្នកទួលទឹកដាក់ពាង វេលាព្រឹកមួយ នាងបានឃើញតាព្រាហ្មណ៍ម្នាក់កំពុងចុះមុជទឹកលាងបាបរងារញ័រតត្រុន នាងសួរថា ហើយជាអុកជាទុក្ខអីតាឯង បានជាមកប្រឹងជ្រមុជទឹកទាំងព្រលឹមឲ្យរងារស្ទើរស្លាប់ស្ទើររស់យ៉ាងនេះ ? ថាខ្ញុំទៅ ជាកញ្ជះគេបើមិនមកដងទឺកទេនឹងត្រូវគេបង្អត់បាយ ហើយវាយ៉ាងម៉េចតាឯងដែរហះ ? ។ តាព្រាហ្មណ៍តបថា យ៉ស ! នាងទាសីចង្រៃ វាដឹងហើយថាអញមកជ្រមុជទឹកលាងបាប ដើម្បីក្លាយខ្លួនជាមនុស្សថ្មីមនុស្សបរិសុទ្ធ នៅវាធើមកសួរបញ្ឈឺឯងវី ! ។ អូហូ ! តា !(នាងសើច)បើជ្រមុជទឹកលាងបាបវាជ្រះបាបមែន នោះក៏វាជ្រះទាំងបុណ្យអស់ទៅដែរ ហើយ បើគ្រាន់តែជ្រមុជទឹកអស់បាបមែន តាឯងអន់ជាងត្រីខ្យងខ្ចៅអណ្តើកកន្ធាយក្រពើដែលវានៅក្នុងទឹកនោះទៅទៀតហើយ ! ត្រូវចេះយកក្បាលគិតខ្លះផងតា កុំធ្វើអំពើល្ងង់ៗឆ្កួតៗតទៅទៀត។បើចង់រួចបាបពិតមែនតាឯងទៅវត្តជេតពនស្តាប់ធម៌ពីព្រះពុទ្ធទៅ ! ។តាព្រាហ្មណ៍ឮហើយភ្ញាក់ដូចដើរជាន់លើក្បាលពោះវែក ឃើញភាពកំឡៅរបស់ខ្លួននៅលើគោក គាត់បានថ្វាយសំពត់ដល់នាងបុណ្ណាជាការដឹងគុណ រួចរត់ទៅស្តាប់ធម៌បានសម្រេចជាអរិយបុគ្គលទៅហោង !។ មុនជឿអី្វ ថាអី្វត្រូវចេះគិតឲ្យបានម៉ត់ចត់ខ្លះផង ! ។ បុណ្យនាងបុណ្ណាមិនតូចទេ តាមពិតនាងត្រូវបានសម្រេចមគ្គផលតាំងពីព្រះពុទ្ធមុនមកម្ល៉េះ នាងអង្គុយក្បែរព្រះតែនាងមានះមិនព្រមពិចារណាធម៌ដែលព្រះបានសម្តែង ដោយគិតថា អញក៏មានបញ្ញាស្មើនឹងព្រះដែរ ! ទីបំផុតមកដល់សម័យព្រះពុទ្ធគោតម ទើបព្រះមានព្រះភាគចង្អុលមុខឲ្យដាក់មានះ ក៏បានភាវៈជាព្រះអរហន្តីទៅ ។

