+បង្អែមបបរត្រាវខ្មែរ
១ .គ្រឿងផ្សំ
-ត្រាវ ៥០០ក្រាមចិតសំបក រួចកាត់ជាដុំ
-ខ្ទិះដូង កន្លះកូនចានចង្កឹះ
-អង្ករដំណើប កន្លះកូនចានចង្កឹះ
-ស្ករស ៦ស្លាបព្រាបាយ
-ទឹក ៤កូនចានចង្កឹះ
-អំបិល ១ចុងស្លាបព្រាកាហ្វេ
២.វិធីធ្វើ
-ត្រូវដាក់ទឹកក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកចាក់ត្រាវចូល ហើយគ្របទុកឲ្យត្រាវឆ្អិនទន់ល្មមរួចដាក់អង្ករដំណើបចូល កូរចូលគ្នាសព្វល្អទុករហូតដល់អង្កររីក
ដាក់ខ្ទិះដូង កូរចូលគ្នាទុកមួយរំពុះ រួចដាក់អំបិលស្ករសចូល កូរឲ្យសព្វឆ្អិនដួសដាក់ចានថែមជាមួយខ្ទិះដូងជាការស្រេច៕

