បង្អែម នំច័ក្កច័ន
+គ្រឿងផ្សំ
_ម្សៅឆា1កូនចាន
_ខ្ទិះដូង 2កូនចាន
_ម្សៅខ្សាយ កន្លះកូនចាន
_ប្រេងឆា
_ស្ករស1កូនចាន
_អំបិល1ចុងស្លាបព្រា
_ល័ក្កពណ៌ ឬស្លឹកតយ
+វិធីធ្វើ
_យកខ្ទិះដូងដាក់ដាំអោយពុះចាក់ស្កសរចូលកូរឪ្យរលាយស្ករបន្ទាប់មកទៀតដួសទុកឪ្យត្រជាក់ លាយម្សៅខ្សាយម្សៅឆាចូលគ្នាឪ្យសព្វ។
_យកខ្ទិះដូងចាក់ចូលម្សៅយឺតៗច្របាច់ម្សៅខ្ទិះដូងចូលគ្នារួចយកទៅត្រងម្សៅម៉ដ្ឋ។
_ដួសម្សៅបំបែកជា2កូនចានចាក់ល័ក្កពណ៌ចូលចានកូរវាឪ្យសព្វ។
_បន្ទាប់មកយកប្រេងឆាលាបលេីពុម្ពកុំឪ្យម្សៅជាប់នំរួចយកទៅដាក់ចំហុយចាក់ម្សៅពណ៌ចំហុយមុននឹងឆ្អិនមកចាក់ម្សៅពណ៌សម្ដងពីលេី
_ចាក់ម្សៅចូលពីលេីរហូតដល់ពេលឆ្អិនល្អទុកឪ្យត្រជាក់ដួសដាក់ចានជាការស្រេច។

